វាសនាកូឡាបកម្ពុជា​ - Veasna Kolab Kampuchea



   បទចំរៀង : វាសនាកូឡាបកម្ពុជា ច្រៀងដោយ : ទួច ស៊ុននិច

)  កុលាបមួយទង  រស់រងរឿងព្រួយរយឆ្នាំ  រីងទឹកដម ទ្រោមទ្រូងរងកម្ម
ទ្រាំរងចាំ សន្សើមវាសនា  ថែក្លិនអភ័ព្វ កុំឱ្យរសាត់បាត់ក្នុងវាតា
ជាក្លិនស្នេហ៍ សម្រាប់វាសនា  ជនណាដែលមាននិស្ស័យ។

 
)  កុលាបភ្នំពេញ នាងដុះចេញពីដីកម្ពុជា ទោះត្រូវរងព្យុះភ្លៀងសង្ឃរា
ប្រៀបដូចជា សមរភូមិមានជ័យ ឧទ្យានចតុមុខ ជួយរក្សាទុក
ទឹកដមស្រស់ស្រី ឱ្យនៅជាកុលាបបូរី  នៃភពផែនដីអង្គរ។

 
)  កុលាបថ្លើមត្រួយ ឈប់ព្រួយទៀតទៅនាងអើយ
ទឹកសន្សើមធ្លាក់មកដល់ហើយ ជួយត្រាណត្រើយ ឱ្យរីកស្រស់ល្អ
ទឹកដមក្រពុំ ប្រៀបស្រីក្រមុំស្អាតសមបវរ ញញិមស្ដាប់តន្ត្រីកំដរ
បរទេសអង្វរសូមស្នេហ៍។

 
)  សូមក្លិនកុលាប  បានជ្រួតជ្រាប ពេញដែនសុវណ្ណ
កុំឱ្យជួបទុក្ខសោកអាសន្ន  ទុក្ខទារុណ ចុកចាប់ឥតល្ហែ
សុបិនអាក្រក់ សូមរលាយអស់ពីដែនដីខ្មែរ
សូមកុលាបក្រអូបមានស្នេហ៍ ថ្នមស្នេហ៍ កុលាបកម្ពុជា។
 

No comments:

Powered by Blogger.