ផ្កាយព្រឹក - Pkay Prek


  បទចំរៀង : ផ្កាយព្រឹក   
ច្រៀងដោយ : ណយ វ៉ាន់ណេត


១)  យប់អើយ យប់ជ្រៅរៀមនៅឯកា  មើលដួងតារារះលើមេឃា
ក្រោមដួង ចន្រ្ទា  ខ្យល់រងារដួងចិត្តកំព្រាវេទនាកន្លង។

២)  សម្លឹងមើលមេឃ សង្វែកខ្លួនក្រៃ  ឆ្ងាយហួសនិស្ស័យឯងបីត្រកង
ផ្កាយអើយ ផ្កាយបង ជាតិនេះប៉ង ចាប់ចិត្តបំណង តែផ្កាយមួយទេ។

៣)  ឱ!ផ្កាយអើយផ្កាយព្រឹក  បងសែននឹកៗផ្កាយស្នេហ៍  តើផ្កាយ ដឹងឬទេ? 

ថារៀមស្នេហ៍ៗស្នេហ៍  ស្ទើរក្ស័យប្រាណ  ចង់បានតែផ្កាយ។

៤)  បើសិនផ្កាយព្រឹក មិននឹកប្រណី  រៀមស៊ូលាក្ស័យ ទាំងស្រណោះប្រាណ
ឱ!ផ្កាយអើយផ្កាយ កែវកុំណាយ  កុំរសាត់ឆ្ងាយចោលបងណាអូន។


No comments:

Powered by Blogger.