ច័ន្ទជួយជាសាក្សី - Chan Chuoy Chea Saksey
បទចំរៀង :
ច័ន្ទជួយជាសាក្សី
ច្រៀងដោយ : ហ៊ឹម
ស៊ីវន
១) ចន្ទអើយចន្ទ ចន្ទរះឆ្ងាយសន្លឹម រស្មីប៉ប្រឹម ចិត្តធ្លាប់សង្ឍឹម
ប្រែជាឥតន័យ អ្នកខំបំភ្លឺ ខ្ញុំប្រែឈឺចុកចាប់ហឬទ័យ
ក្រៀមក្រំទួញយំរាល់ថ្ងៃ បងក្បត់សំដីចោលស្រីឯកា។
ប្រែជាឥតន័យ អ្នកខំបំភ្លឺ ខ្ញុំប្រែឈឺចុកចាប់ហឬទ័យ
ក្រៀមក្រំទួញយំរាល់ថ្ងៃ បងក្បត់សំដីចោលស្រីឯកា។
២) ឱទឹកភ្នែកហូរពុះជ្រែកដិតដាម ស្ទើរដៅជាស្នាមហាក់បីគំរាម
ញាប់ញ័រឱរា គួរអោយរន្ធត់ កាយស្លាំងស្លុតស្រយុតចិន្តា
ព្រួយព្រោះស្នេហ៍ឥតខ្លឹមសារ ស្រពោនភក្ត្រាឱរារីងរៃ។
R) ចន្ទអើយសូមនាំ ពាក្យពេជន៍បណ្តាំ ដែលខ្ញុំផ្តែផ្តាំទៅថ្លៃ
អោយវិលវិញ កុំទោម្នេញ ទោម្នេញនឹងស្រី សូមផ្ញើចិត្តភក្តី
រួមរស់ជាថ្មីនឹងគ្នា។
រួមរស់ជាថ្មីនឹងគ្នា។
៣) ឱម្ចាស់ស្នេហ៍ អូនគ្មានប្រែចិត្តឡើយ អស់ឱបងអើយអូនស្មោះត្រាណត្រើយ
ចិត្តអូនសច្ចា ចន្ទជាសាក្សី ដឹងឭុសំដីថាស្រីស្នេហា
ចិត្តមិនគេចកែសាវា ស្នេហ៍កន្និដ្ឋាស្នេហ៍លុះថ្ងៃសូន្យ...។

No comments: