ស្រាមួយកែវ - Srah Muy Keo


  បទចំរៀង : ស្រាមួយកែវ

ច្រៀងដោយ :  រស់ សេរីសុទ្ធា


១)  ស្រាមួយកែវលើកជូនសង្សារ   សូមបងពិសារភ្លក់មើលទៅ
(ភ្លក់មើលទៅ)  ស្រាក៏ឆ្ងាញ់រូបអូនក៏ស្រស់ៗ
ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ។

២)  អ្នកផឹកមិនស្រវឹងនឹងស្រាទេ  ស្រាឆ្ងាញ់មិនឆ្ងាញ់ដូចអូនដែរ
(ដូចអូនដែរ)  បីកែវចូលពោះដំណើរទោរៗ
ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ។

៣)  សង្សារស្នេហ៍តែផ្កាក្រៅរបង  ផ្កាក្រៅរបងព្រោះមានស្នេហ៍ស្មោះ
(មានស្នេហ៍ស្មោះ)   បើមិនជឿសូមស្នេហ៍មើលចុះៗ
ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ។
 🎶🎶🎶
៤)   អូនមានចិត្តស្មោះចំពោះបង   សូមកុំធ្វើឲ្យអូនខូចចិត្ត
(អូនខូចចិត្ត)  បើស្ម័គ្រ ពិតផឹកមួយកែវនេះទៅៗ
ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត  របស់បងៗ។

៥)  បើស្ម័គ្រស្មោះទើបបានជាគូ   បើមិនគូកុំធ្វើជាស្នេហ៍
(ធ្វើជាស្នេហ៍)  ឲ្យតែព្រមធ្វើទៅសមហើយៗ
ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ។

៦)  ហ្វូងផ្កាយកំដរដួងព្រះច័ន្ទ  អូនសូមកំដរប្រុសមាសស្នេហ៍
(ប្រុសមាសស្នេហ៍)  ស្នេហ៍ពិតគឺលលកញីឈ្មោលៗ
ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត  របស់បងៗ។


No comments:

Powered by Blogger.