កាត់ចិត្តកាត់ស្នេហ៍ - Khat Chet Khat Sne



   បទចំរៀង : កាត់ចិត្តកាត់ស្នេហ៍
 ច្រៀងដោយ : ណយ វ៉ាន់ណេត


)   បើស្នេហ៍មានតែរឿងក្តៅក្រហាយ   ស៊ូព្រាត់អឺ! ឱ្យឆ្ងាយ
ឈប់នឹកឈប់ស្តាយស្រណោះធ្វើអ្វី  ស្មានថាស្នេហ៍ខ្ញុំស្នេហ៍ស្មោះភក្តី
មិនគួរចិត្តអូនអប្រិយ  មានថ្មីក្បត់បងសោះពៅ។

)   ណ្ហើយចុះ!យើងអស់កម្មនឹងគ្នាហើយ  ឈប់ចោទអឺ!ឈប់ឆ្លើយ
កុំបីនឹកឡើយរឿងចាស់អាស្រូវ  ស្នេហ៍យើងដូចភ្លើងឆេះរោលយ៉ាងក្តៅ
ចិត្តស្មោះដូចគោល្ងង់ខ្លៅ  ត្រូវស្រីផិតក្បត់គ្មានក្រែង។

R)   កាត់ចិត្តលែងគិតស្រីពស់ក្បាលពីរ  យកស្នេហ៍ជាន់ឈ្លី
ឈ្លក់វក់វីក្នុងភ្លើងគ្មានផ្សែង ត្រាប់មាយាស្រី  ទៅដកខ្ញីដកផ្គើនប្តីឯង
យកខ្លួនប្តូរស្នេហ៍ជាល្បែង  វង្វេងក្នុងជ្រាំតណ្ហា។

)   លាហើយក្តីស្នេហ៍ ស្គាល់តែទារុណ ស្រីល្មោភកាមគុណ
អាងរូបជាទុន ជួញដូរស្នេហា  ផ្តេកផ្តួល ទទួលយកស្នេហ៍សាវ៉ា
ស្រោចមន្តផ្គាប់ផ្គន់តណ្ហា  សប្បាយលើទឹកភ្នែកខ្ញុំ។



No comments:

Powered by Blogger.