កំហែងឈើទាល - Kom Heng Chher Teal
បទចំរៀង :
កំហែងឈើទាល
ច្រៀងដោយ : ស៊ីន ស៊ីសាមុត
១) ស្រែកទឹកខ្លាំងណាស់
អ្នកម្ដាយកូនអើយ ស្លាប់ឥឡូវហើយ ឱ!លោកមានគុណ
ខ្ញុំខុសអី បានជាធ្វើទារុណ ឱ!អ្នកម្ដាយមានគុណ សូមជួយខ្ញុំផង។
ខ្ញុំខុសអី បានជាធ្វើទារុណ ឱ!អ្នកម្ដាយមានគុណ សូមជួយខ្ញុំផង។
២) គេធ្វើបាបខ្ញុំ គ្មានត្រាប្រណី គេចងហាលថ្ងៃ ដៃជាប់ចំណង
បង្អត់បាយ ស្ទើរក្ស័យហើយមាសបង បើមានខុសឆ្គង ក៏អស់ចិត្តដែរ។
R) គេនិរទេសចោល ដូចសត្វតិរច្ឆាន ទឹកភ្នែកជោគប្រាណ ខានបានយល់ស្នេហ៍
ភូមិកំណើត ក៏ខានឃើញដែរ ពេលនេះយល់តែ និរាសខ្លោចផ្សា។
៣) ព្រៃភ្នំវាលធំ ជួយចាំសម្ដី បើខ្ញុំមិនក្ស័យ ចាកចោលលោកា
គង់បាន ត្រឡប់មកជួបភក្ត្រា អ្នកម្ដាយស្នេហា និងបុប្ផាស្រី។

No comments: