សុំហែកខោខ្លី - Som Heak khoe khley
បទចំរៀង :
សុំហែកខោខ្លី
ច្រៀងដោយ : ទួច ស៊ុននិច
១) រសៀលព្រលប់យប់ព្រលឹម អូនគេងសង្ឃឹមចាំមើលផ្លូវ
ម្ហូបអាហាររៀបចំទុកនៅ ស្រាប់តែបាត់ឈឹងគ្មានដំណឹង
តើប្រុសព្រលឹងនៅទីណា អូនចាំមើលតែផ្លូវ។
២) ដាច់ខែពេលណារវល់ពេលហ្នឹង បងត្រេកត្រអាលនឹងស្រីៗ
ប្រលែងវក់វីកម្សាន្តចិត្ត ប្រាក់ខែគ្មានសល់មួយសេនសោះ
ស្លៀកពាក់ហ៊ឺហាធ្វើកំលោះ លោកប្តីសម្លាញ់ចិត្តខ្ញុំ។
៣) គង់មានថ្ងៃណាមួយ ជួបបងមិនខានឡើយ ណាលោកប្តីសម្លាញ់ណា បងដើរលេងរាល់ថ្ងៃ បងមិនចូលផ្ទះទេ ណាលោកប្តីសម្លាញ់ណា។
៤) បងស្រលាញ់គេរួចចោលខ្ញុំ ទុកឱ្យក្រៀមក្រំចំបែងចិត្ត
កូនមួយកន្ទេលបងមិនគិត បងប្រលែងស្និទ្ធឥតគិតអ្វី
ជួបកាលណាសូមហែកខោខ្លី មិនប្រណីទុកឱ្យទេ។

No comments: