ព្រះគុណម្ដាយ - Preas Kun Mday Khmum




បទចំរៀង :​ ព្រះគុណម្ដាយ
  
ច្រៀងដោយ : ទួច ស៊ុននិច



១)  ផែនដីគេថាធំ ភ្នំន៎គេថាធ្ងន់  ផែនដីគេថាធំ អូភ្នំន៎គេថាធ្ងន់​  ក៏មិនច្រើនលើសលន់  ធ្ងន់ស្មើគុណឪពុកម្ដាយ  មិនច្រើនលើសលន់  ធ្ងន់ស្មើគុណឪពុកម្ដាយ ខ្ពស់អ្វីស្មើមេឃ ច្រើនអ្វីស្មើផ្កាយ ខ្ពស់អ្វីស្មើមេឃ  ច្រើនអ្វីស្មើផ្កាយ  បើប្រៀបគុណម្តាយ។ 


២)  វាលើសផ្កាយលើសមេឃ  បើប្រៀបគុណម្តាយ វាលើសផ្កាយលើសមេឃ
ឮបីបាតជើងក្រហម ម្ដាយថ្នមបីគេង  បីបាតជើងក្រហម ម្ដាយថ្នមបីគេង
ពិបាកមិនរអែង ឱព្រះគុណម្តាយថ្លៃ  ពិបាកមិនរអែង ឱព្រះគុណម្តាយថ្លៃ។

R)  ទឹកដោះដែលកូនម៉ឹម
  ក្រេបឈាមពីទ្រួងម្ដាយ​​ ទឹកដោះដែលកូនម៉ឹម  ក្រេបឈាមពីទ្រួងម្ដាយ  នាំលេងកម្សានសប្បាយ  ម្ដាយពរកូនដើរលេង
នាំលេងកម្សានសប្បាយ  ម្ដាយពរកូនដើរលេង។

៣)  កូនតែងជាទំនុក ទុកជាបទម្រៀង  កូនតែងជាទំនុក ទុកជាបទម្រៀង
គោរពគុណមិនល្អៀង ទុកនៅលើកេសា គោរពគុណមិនល្អៀង ទុកនៅលើកេសា
ទ្រលើពានប្រាក់ មានដាក់ត្រួយផ្កា  ទ្រលើពានប្រាក់ មានដាក់ត្រួយផ្កា
ចម្រៀងជាហត្ថា បង្គំព្រះគុណធ្ងន់  ចម្រៀងជាហត្ថា បង្គំព្រះគុណធ្ងន។



No comments:

Powered by Blogger.