មើលអ្វីម្លេះ - Merl Avey Mles



បទចំរៀង : មើលអ្វីម្លេះ
ច្រៀងដោយ : ទួច ស៊ុននិច


តើមានអីប្លែក ក្រឡេកមើលអ្វី?  មើលខោខូវប៊យជាប់នឹងខ្លួនស្រី
ឬមើលអាវអូន វាលកវាលដៃ  ស្បែកជើងកែងថ្មីមានអីមិនល្អ

អាវខើចតិចតួច ម៉ួតទាន់សម័យ  ប្លែកណាស់ឬថ្លៃខ្នងក្រោយចំហរ
ពាក់ឱ្យវាលល្ហើយ កុំឱ្យស្អិតក  ស្អះស្អាប់មិនល្អនាំឈឺចាប់ប្រាណ

បើអូនទៅវត្ត ប្រាកដក្នុងចិត្ត  មិនឱ្យញាតិមិត្តគេរិះគន់បាន
ថ្ងៃនេះមានការ ដើរលេងកំសាន្ត ស្លៀកពាក់ឱ្យបានឱ្យទាន់ម៉ូតថ្មី

បើចង់ប្រាប់អី ស្រីមិនថាដែរ  សម្លឹងគេខ្មែរភ្នែកដូចឫស្សី
តាមក្តៅចង់ឈរ ឱ្យមើលបីថ្ងៃ  ស្អប់ប្រុសចរណៃ មើលស្រីអីម្ល៉េះ

ពោល   :  ហ៊ឺ!...មើលអី..ក៏មើលម្ល៉េះ មេច!..ឃើញខ្ញុំនិងស្អាតពេកអី..?


No comments:

Powered by Blogger.