ថ្ងៃត្រង់គ្រលួច - Tngai Trorng Krorluoch

បទចំរៀង : ថ្ងៃត្រង់គ្រលួច 
ច្រៀងដោយ : ទួច ស៊ុននិច

 
១) ថ្ងៃត្រង់គ្រលួច  អ្នកប្រុសបងអើយ! ថ្ងៃត្រង់គ្រលួច
អើយថ្ងៃត្រង់គ្រលួច  អ្នកប្រុសបងអើយ! ថ្ងៃត្រង់គ្រលួច
អូនឈានជើង អើងអើយពុំរួច  ឱ!សង្សារអើយ! ត្រូវស្នេហ៍បងហើយ
ឱ!ជើណា! កែវឡុងកែវណា!ណានាងណា  ឱ!សង្សារអើយ! ត្រូវស្នេហ៍បងហើយ។

២) ត្រូវទាំងកន្ទេលដេក...អ្នកប្រុសបងអើយ! ត្រូវទាំងខ្នើយកើយ
អើយ! ត្រូវទាំងកន្ទេលដេក  អ្នកប្រុសបងអើយ! ត្រូវទាំងខ្នើយកើយ
ឱ!ជើណា! ត្រូវស្នេហ៍បងហើយ  ឱ!សង្សារអើយ! ប្រទាលក្រអូបផង
ឱ!ជើណា! កែវឡុងកែវណា! ណានាងណា  ឱ! សង្សារអើយ! ប្រទាលក្រអូបផង។

៣) អូនអ៊ុំទូកចូលចត អ្នកប្រុសបងអើយ!  ដៃដកព្រលឹត...
អើយ! អូនអ៊ុំទូកចូលចត  អ្នកប្រុសបងអើយ! ដៃដកព្រលឹត
មេឃមី ហាអឺអឺងអឺយខ្មៅជិត  ឱ! សង្សារអើយ!នាំបងវិលវិញ
ឱ!ជើណា កែវឡុងកែវណា!ឱ!នាងណា  អ្នកប្រុសបងអើយ! នាំបងវិលវិញ។


No comments:

Powered by Blogger.