ជម្ងឺស្នេហា - Chum Ngir Sneha

 បទចំរៀង : ជម្ងឺស្នេហា 
ច្រៀងដោយ : ទួច ស៊ុននិច
 
១​)​ ដឹងថាបងឈឺជម្ងឺស្នេហា
សង្សារក្បត់ចិត្ត
អូនសែនអាណិតអាសូរពេកក្រៃ
មិនគួរមនុស្សល្អដូចរូបបង
ធ្លាក់ខ្លួនជួបចិត្តឥតប្រណី
ធ្វើបាបប្រុសថ្លៃឲ្យរងខ្លោចផ្សារ

២) យំស្ដាយធ្វើអ្វីបើស្រីចិត្តងាយ
បងគួរងាកក្រោយ
បំភ្លេចឲ្យបានស្នេហ៍គ្មានមេត្តា
បើគេនោះមិនអាណិតបង
មានអូនម្នាក់ទៀតណាជីវា
ជួយយកអាសាទុក្ខាកល្យាណ

៣) ត្រូវតាំងចិត្តគិតថាជាការយល់សប្តិ
ត្រូវហ៊ានទទួលការពិត
គ្រប់គ្រងអារម្មណ៍ឲ្យបាន
គេស្រឡាញ់បងដើម្បីតែ
ចង់យកប្រុសស្នេហ៍ធ្វើជាស្ពាន
ដល់ត្រើយគេច្រានឥតមានសោកស្ដាយ

៤) ថ្ងៃណាបងភ្ញាក់ពីភាពសុបិន
អូនមិនប្រកាន់
ស្ម័គ្រចិត្តរួមប្រាណសាងស្នេហ៍នឹងថ្លៃ
អូនចាំស្វាគមន៍រាល់វេលា
ទោះបីពុំងាក្លាយជាអ្វី
កុំគិតវែងឆ្ងាយដល់ក្ស័យឡើយបង។


No comments:

Powered by Blogger.