សម្រស់ក្បាលឆាយ - Somros Kbal Chay
បទចំរៀង : សម្រស់ក្បាលឆាយ
ច្រៀងដោយ : ណយ វ៉ាន់ណេត
១)
កាលមុនក្បាលឆាយ ឆ្ងាយអើយសែនឆ្ងាយ ជាប់ជាយជើងមេឃ
ឥឡូវជិតពេកគ្រាន់តែក្រឡេក ជាប់កែវភ្នែកហើយ សម្រស់ជ្រោះភ្នំទឹកហូរលាយឡំ
សត្វយំ..ឆ្លងឆ្លើយ ជំនោរប៉ើយៗគូស្នេហ៍ល្ហែល្ហើយ ស្បើយពីកង្វល់។
២) ធម្មជាតិក៏ស្រស់រីនាងលក់ម្នាស់ ក៏ស្រស់ក្រពុំ រាក់ទាក់រម្យទមលក់ម្នាស់ទឹកឃ្មុំ
ម៉ុមធ្វើហាក់ស្គាល់ សម្រស់មាសស្នេហ៍ សម្រស់ស្រីខ្មែរសាសន៍គេម្តេចដល់
ញញឹមសមថ្ពាល់សាកសួរនិមល អៀនប្រៀននឹងបង។
R) ក្បាលឆាយឆើតឆោម ម្នាស់អូនក្រហមមានដមទឹកឃ្មុំ សំដីស្រីម៉ុមពាក្យពេចន៍សមរម្យ មានដមស្នេហ៍ផង
បបួលមុជទឹកគ្រាន់បានជាគ្នា សន្ទនាសាសង
អូនសូមទោសបង ខ្លាចមិនទំនងនឹងភ្នែកទេសចរ។
៣) អូនកាន់តែអៀន បងកាន់តែមានសេចក្តីស្រលាញ់
ក្នាញ់អើយសែនក្នាញ់ បងសុំចុះចាញ់សម្រស់បវរ បងដាច់សង្វែង
ងូតទឹកម្នាក់ឯងប្រលែងនឹងថ្ម ទឹកហូរឈូឆរហាក់ជួយអង្វរ អូនកំដរបង។

No comments: