រាំវង់ផ្សងរកគូ - Romvong Psong Rok Kue



បទចំរៀង : រាំវង់ផ្សងរកគូ
ច្រៀងដោយ : ទួច ស៊ុននិច



១)  រាំវង់ច្រៀងផ្សងរកគូ​​  ច្រៀងយូរៗគ្មានប្រុសណាឆ្លើយ
ឬមានប្រពន្ធអស់ហើយ  ម្តេចប្រុសត្រាណត្រើយ  មិនឆ្លើយនឹងស្រី។

 
២)  រាំវង់ រាំវង់ សារ៉ាវ៉ាន់  សារ៉ាវ៉ាន់ សារ៉ាវ៉ាន់ បែបថ្មី
អញ្ជើញអ្នកប្រុសអ្នកស្រី  មករាំបទថ្មី ចង្វាក់សារ៉ាវ៉ាន់។

 
៣)  សារ៉ាវ៉ាន់ សារ៉ាវ៉ាន់ បទថ្មី  ប្រុសស្រីមករាំសារ៉ាវ៉ាន់
កុំប្រកាន់ មករាំនឹងស្រី  កុំប្រកាន់ មករាំនឹងស្រី
សារ៉ាវ៉ាន់ សារ៉ាវ៉ាន់ ឡើងរាំ  ឡើងរាំ ឡើងរាំ សារ៉ាវ៉ាន់។

 
R)  យើងរាំលេងសប្បាយ  ឆោមឆាយ សូមកុំប្រកាន់
ឡើងរាំ ឡើងរាំ សារ៉ាវ៉ាន់  សារ៉ាវ៉ាន់ សារ៉ាវ៉ាន់ បទថ្មី
បទថ្មី បទថ្មីសារ៉ាវ៉ាន់។

 
៤)  មករាំកែកម្សាន្ត  ចង់បានប្រុសរំាសារ៉ាវ៉ាន់
ឬខ្លាចប្រពន្ធប្រចណ្ឌ  បើអូនសុំរាំ កុំប្រកាន់អី
បើអូនសុំរាំ កុំប្រកាន់អី។


No comments:

Powered by Blogger.