ខ្ទមស្បូវបាក់ខែង
បទចំរៀង : ខ្ទមស្បូវបាក់ខែង ច្រៀងដោយ : ណយ វ៉ាន់ណេត
១) ស្រណោះខ្ទមស្បូវ
នៅជាប់មាត់បឹង នាពេលសាយ័ណ្ហ ស្ងាត់ឈឹងព្រលឹងបងស្កាត់ជួបស្រី ម្លប់រាំងមាត់ទឹក នឹកឃើញដូចនៅថ្មីៗ
រឿងស្នេហ៍បង ហើយនិងស្រី ភក្ដី គ្មានថ្ងៃនិរាស...។
២) ស្រណោះខ្ទមស្បូវ ជញ្ជាំងដើមពោត ក្រាលព្រំកន្ទេល ស្លឹកត្នោត
ខ្ទមស្បូវ ក្លាយជាខ្ទមមាស វិមានស្នេហ៍យើង រុងរឿងបីដូចថ្ងៃរះ
ស្នេហ៍ថ្មី លើទឹកដីចាស់ មិនផ្លាស់ ប្រែប្រួលឡើយណា...។
៣) អនុស្សាវរីយ៍ ខ្ទមស្បូវបាក់ខែង កវីតាក់តែង ស្នាមអនុស្សា
ឆ្លាក់រឿងកម្សត់ កត់ក្នុងចិន្ដា សាងក្បូនវាសនា ដីចម្ការពោត...។
៤) ខ្ទមស្បូវបាក់ខែង បងតែងចម្រៀង ចិត្តស្នេហ៍ មិនដែល ល្អក់ល្អៀង
ទុកច្រៀង ជូនស្រីពេលឃ្លាត បងខំធ្វើបុណ្យ បន់សុំជួបអូន គ្រប់ជាតិ
ជួបហើយ បងសុំជួបទៀត គ្រប់ជាតិ តរៀងទៅអឺយ។

No comments: