ព្រួយព្រោះអ្នកណា
បទចំរៀង
: ព្រួយព្រោះអ្នកណា
ច្រៀងដោយ : ណយ វ៉ាន់ណេត
១) រាត្រីទីមួយ ខ្ញុំព្រួយព្រោះអ្វី ព្រួយក្នុងហឬទ័យ រកស្មានមិនត្រូវ
ឬមួយព្រួយភ្លៀង កណ្តាលយប់ជ្រៅ គ្មានបន្សល់នៅ រស្មីដួងចន្ទ។
២) រាត្រីទីមួយ គេងមិនលក់សោះ តើខ្ញុំស្រណោះ នឹងអ្នកណាមួយ?
អ្នកណា? អ្នកណា ធ្វើឲ្យបង ព្រួយ? អ្នកណាអាចជួយរក ចម្លើយបាន?
R) មានតែអូនទេ មានតែម្ចាស់ស្នេហ៍ អាចជួយបំពេ ដួងចិត្តណាពៅ
អូនអើយ! អូនអើយ! គេងហើយឬនៅ? បងទូរស័ព្ទទៅ ហៅអូន...

អូន...អូន...នឹកបង ឬទេ?
៣) បងស្នេហ៍អូនណាស់ ណាម្ចាស់ដួងចិត្ត ចងក្រងពាក្យពិតដែលបានសន្យា
ជួបគ្នាបានម្តង តែចិត្តប្រាថ្នា យប់នេះចិន្តា នឹកដល់ម្ចាស់ស្រី។

No comments: