កណ្ដុរសរ៍ - Kandol Sor



    បទចំរៀង : កណ្ដុរសរ៍     
ច្រៀងដោយ :
ស៊ីន ស៊ីសាមុត

១) អូនភស្ដា! អូនភស្ដា! អូននៅទីណា
កម្មអ្វីពៀរអ្វីអើយ ផ្ដាច់ស្រីពីបង
ឬមួយនួនល្អងនាងអស់និស្ស័យ លួចរត់ចោលបង​
ឥតក្ដីអាល័យ អោយបងរីងរៃតែឯងឯកា​។

២)​ ទេវតានេត្រទិព្វអើយ វត្ថុស័ក្គិសិទ្ធ
សូមប្រាប់រឿងពិត ដល់ខ្ញុំផងណា
ស្រីរត់ចោលខ្ញុំ ឬស្រស់ជីវា
ត្រូវជនឫស្យា ប្រមាថពារធារ។

៣) ស្ដាយហើយអាណិតព្រោះត្បិដស្រស់ស្រី
ត្រូវជាបុត្រី សេដ្ឋីមហា
អូនស៊ូលះបង់កិត្តិយសគ្រួសារ
មកផងវាសនា​​ ក្នុងព្រៃនឹងបង។

៤)​ បើរកមិនឃើញអើយជីវាមកវិញ លោកនេះពោរពេញ
ដោយភាពមួហ្មង រស់នៅគ្មានន័យ
គ្មានស្រីសាសង រស់ខុសបំណង
ស្លាប់ប្រសើរជាង៕


No comments:

Powered by Blogger.