កណ្តាលថ្ងៃត្រង់ - Kandal Tngai Trong
បទចំរៀង : កណ្តាលថ្ងៃត្រង់
ច្រៀងដោយ : ណយ វ៉ាន់ណេត
១ ) កណ្តាលថ្ងៃត្រង់កំពុងដងទឹក បងឈរស្ទើរភ្លឹកនឹកឃើញសម្រស់
ថ្លៃឆោមនិមលរំដួលដីកោះ បងលង់សម្ផស្ស ឃើញអូនងូចទឹកម្នាក់ឯង
២) សាច់អើយ!សាច់ខ្ចីដូចបណ្តូលចេក បានទាក់កែវភ្នែកជាប់ចិត្តក្រៃលែង
បងលបមើលស្ងួនលាក់ខ្លួនគុម្ពត្រែង អូនចុះម្នាក់ឯង ងូចទឹកទន្លេថ្លាយង់
៣) កោះកែវ លាក់ទុក ស្នេហ៍ខ្ញុំ ដូចផ្កាក្រពុំ ម្តុំក្បែរមាត់កំពង់
ជួបអូនម្តង នួនល្អងអូនពេញក្រមុំ ដូចចន្ទពេញវង់ រះចំកណ្តាលនាហ្វូងតារា
៤) ពេលរៀមនិទ្រា ស្រមៃឃើញភក្រ្ត កោះកែវកុំលាក់ អ្នកជាមេបា
ធ្វើបុណ្យ នឹងខ្ញុំជួបជុំស្នេហា សូមសន្យា មិនឪ្យចិន្តាព្រួយបារម្ភឡើយ។

No comments: