កណ្ដាលរាត្រី - Kandal Reatrei-ណយ វ៉ាន់ណេត
បទចំរៀង : កណ្តាលរាត្រី
ច្រៀងដោយ : ណយ វ៉ាន់ណេត
ច្រៀងដោយ : ណយ វ៉ាន់ណេត
១)
កណ្តាលរាត្រី ស្រីហើយនិងបង ធ្លាប់បានឆ្លើយឆ្លងបងហើយនិងអូន
ខ្យល់បក់រំភើយ រាត្រីស្ងាត់សូន្យ ច័ន្ទចរលយលឿនឆ្ងាយបន្តិចម្តង។
ខ្យល់បក់រំភើយ រាត្រីស្ងាត់សូន្យ ច័ន្ទចរលយលឿនឆ្ងាយបន្តិចម្តង។
២) តារាព្រោងព្រាយ រាយលើមេឃា ដេរដាសគណនារាប់មិនបានផង
ដូចជាចិត្តស្នេហ៍ របស់រៀមបង ស្នេហ៍លើនួនល្អង រៀបរាប់ពុំបាន។
៣) ក្លិនអើយក្លិនខ្លួន ក្លិនស្ងួនជីវ៉ា អោបថ្នមកាលណាក្លិនអើយជាប់ប្រាណ
ក្រអូបតែក្លិន ស្រស់កែវកល្យាណ គ្មានអ្វីស្មើបានក្លិនប្រាណពុំងា។
៤) សូរចង្រឹតយំ កណ្តាលរាត្រី ជួយធ្វើសាក្សីសេចក្តីស្នេហា
ថាខ្ញុំស្មគ្រ័ស្មោះ លុះអស់សង្ខារ មិនប្រែសាវ៉ា ចោលស្នេហាឡើយ។

No comments: